ថ្ងៃមួយខ្ញុំបានធ្វេីដំណេីរទៅធ្វេីការដូចសព្វមួយដង។នៅក្បែរកន្លែងធ្វេីការ មានហាងកាហ្វេប្រេនល្បីមួយ ដែលខ្ញុំតែងតែចូលទិញកាហ្វេឡាតេក្តៅរៀងរាល់ព្រឹក។ ថ្ងៃនេះ បន្ទាប់ពីចតម៉ូតូហេីយ ខ្ញុំក៏បានដេីរទៅទិញកាហ្វេ។ចៃដន្យ ខ្ញុំឃេីញលុយជ្រុះនៅលេីដីចំនួន ១០,០០០រៀល។ ដោយមិនគិតច្រេីន ខ្ញុំក៏ហៅពូសន្តិសុខដែលយាមហាងកាហ្វេនោះ ហេីយប្រាប់គាត់ថា មានគេជ្រុះលុយ។ គាត់រត់សំដៅទៅរកលុយ ហេីយរេីសទុក ហេីយងាកមកអរគុណខ្ញុុំដោយទឹកមុខរីករាយយ៉ាងខ្លាំង ដូចត្រូវឆ្នោតមួយម៉ឺនដុល្លារអីចឹង។ ខ្ញុំក៏ដេីរចូលក្នុងហាង ហេីយកុម្ម៉ង់កាហ្វេ។ ពេលកំពង់រង់ចាំ ខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីល្ងង់ម៉្លេះ លាភមកដល់ហេីយមិនរេីសខ្លួនឯង បែរជាអោយគេរេីសទៅវិញ? គិតមួយសំបក់យល់ថា លុយមិនមែនជាលាភពិតប្រាកដរបស់ខ្ញុំទេ តែលាភសំណាងពិតប្រាកដនោះគឺស្នាមញញឹមនិងក្តីរំភេីបរបស់ពូសន្តិសុខពេលញាត់រេីសបានលុយ។ជាការពិតណាស់លុយនោះមិនមែនជារបស់ខ្ញុំទេ ហេីយសម្រាប់ខ្ញុំលុយនោះអាចទិញកាហ្វេបានមួយកែវ តែសម្រាប់ពូសន្តិសុខ លុយនោះអាចអោយគាត់ហូបបាយបានបីពេល។ ដូច្នេះ ប្រសិនបេីយេីងរេីសបានរបស់នរណាម្នាក់ហេីយមិនអាចរកម្ចាស់វាឃេីញទេ ចូរកុំភ្លេចយករបស់ឬទ្រព្យនោះទៅធ្វេីទានផង នោះយេីងនិងទទួលបានលាភពិតប្រាកដមួយ គឺក្តីសប្បាយរីករាយក្នុងចិត្ត។អូ ខ្ញុំភ្លេចប្រាប់ ពេលចេញពីទិញកាហ្វេវិញ ពូសន្តិសុខបានប្រាប់ថា មានភ្ញៀវមួយទៀតក៏ប្រាប់អោយគាត់រេីសលុយ ៥,០០០រៀលដែរ។ យី! គិតទៅពូពិតជាសំណាងមែនថ្ងៃនេះ។
សំណាង

Leave a comment